Rooney ត្រូ​វ​អាជ្ញាធរអាម៉េរិកចាប់ខ្លួន​

0

Wayne Rooney ត្រូវបានចាប់ខ្លួនដែលបង្កបញ្ហាជាសាធារណៈ កាលពីខែមុន ក្នុងទឹកដីអង់គ្លេស ។​
អតីតប្រធានក្រុមអង់គ្លេស​ និងបិសាចក្រហម ដែលបច្ចុប្បន្នកំពុងលេង​ឲ្យ DC United ក្នុងក្របខណ្ឌ Major League Soccer ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ​ព្រលានយន្តហោះទីក្រុងឡុងដ៍ កាលពីថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨។​
ប្រភពពីអ្នកអ្នកនាំពាក្យតុលការទីក្រុងឡុងដ៍ បានបង្ហាញថា Rooney ត្រូវបានពិន័យជាទឹកប្រាក់ ២៥ដុល្លារ និង ៩១ ដុល្លារ​នៅតុលាការ ក្នុងសវនាការកាត់ក្តី ដោយមិនត្រូវបានលើកលែង​។​
អ្នកនាំពាក្យ Loudoun County នៅរដ្ឋ Virginia បាននិយាយថា គាត់ត្រូវបានគេឃុំនៅ មជ្ឈមណ្ឌលមនុស្សពេញវ័យ នៅ Loudoun កាលពីថ្ងៃទី​១៦ ធ្នូ ឆ្នាំ​២០១៨ ហើយចោទប្រកាន់ពីបទស្រវឹង​ជាសាធារណៈ ។​
ក្រោយមកក៏ត្រូវបានអាជ្ញាធរ បានដោះលែង ក្រោយទទួលស្គាល់កំហុសខ្លួនឯង ដែលបានលេបថ្នាំងងុយដេក និងផឹកស្រា បណ្តាលឲ្យបាត់បង់ស្មារតី ។
គេនៅចាំបានថា កាលពីឆ្នាំ ២០១៧ Rooney ក៏ត្រូវបានអាជ្ញាធរអង់គ្លេស​ ចាប់ដូចគ្នា ដោយបទបើកបរក្នុងស្ថានភាពស្រវឹង ៕

ចុចចុះឈ្មោះ Free​ ទីនេះដើម្បីលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី​១ដុល្លារឡើងទៅ៕