ភ្នំពេញ៖ ព្រឹត្តិការណ៍ រត់ប្រណាំង និងថ្មើរជើងប្រវត្តិសាស្ដ្រ ដែលជាព្រឹត្តិការណ៍កីឡា និងទេសចរណ៍ថ្មីមួយទៀត ត្រូវបានក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងអាជ្ញាធរពាក់ព័ន្ធ រៀបចំនៅតំបន់ប្រវត្តិសាស្ដ្រ នៃស្រុកអន្លង់វែង លើភ្នំដងរែក ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នេះ គឺបានបញ្ចប់ដោយជោគជ័យ និងទទួលបានការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង រហូតមានការគាំទ្រពីភាគីថៃទៀតផង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍ថា គណៈកម្មការរៀបចំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះជោគជ័យលើសពីការរំពឹង ដោយព្រឹត្តិការណ៍កីឡាលក្ខណៈកម្សាន្ដ មានអ្នកចូលរួមយ៉ាងច្រើន រហូតដល់ជិត ១,៤០០នាក់ជាង ក្នុងនោះអ្នករត់ចម្ងាយ ៣គីឡូម៉ែត្រប្រមាណជាង ១,៣០០នាក់ និងអ្នកដើរចម្ងាយ ៦គីឡូម៉ែត្រប្រមាណជាង ៦០០នាក់ ពិសេសក៏មានការចូលរួមពីប្រជាពលរដ្ឋថៃជិត ២០០នាក់ ទាហានថៃមួយចំនួន រួមទាំងថ្នាក់ដឹកនាំថៃ គឺអភិបាលរងខេត្តស៊ីសាកេត ក៏មិនចូលរួមដែរ។
គួរបញ្ជាក់ថាអន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហមប៉ុន្តែតំបន់នេះក៏ជាចំណុចរបត់និមិត្តរូបមួយនៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាដែរ៕