Diaz អាចនឹងចាកចេញពី Man City ចូលរួមលេង​ជាមួយ Real Madrid

0

កីឡាករវ័យក្មេង Brahim Diaz កៀកនឹងចូលរួមទៅលេងនៅក្លិប Real Madrid ក្នុងតម្លៃខ្លួន 15.5 លានផោន ។ នេះបើតាម BBC Sport បានចុះផ្សាយ ។​
ភាពមិនច្បាស់លាស់នៃការអនាគតលេងរបស់កីឡាករ​អាយុ ១៩ឆ្នាំនេះ បានកើតឡើង នារដូវកាលនេះ ។​
Pep Guardiola កន្លងទៅក៏បានថ្លែងប្រាប់អ្នកព័ត៌មានថា ក្លិបបានព្យាយាមបញ្ចុះបញ្ចូល ឲ្យគាត់ចុះកិច្ចសន្យាថ្មី ។ ទោះបីជាយ៉ាងណាក៏ដោយ ក្លិបតោខៀវ បានជឿជាក់ផងដែរថាកីឡាករ​ អេស្ប៉ាញអាយុក្រោម ២១ឆ្នាំនេះ អាចនឹងចូលរួមលេង​ជាមួយ Real ក្នុងតម្លៃជាក់លាក់ ២១ លានផោន ។​
Diaz បានចូលរួមលេង​ជាមួយ Man City តាំងពីអាយុ ១៤ឆ្នាំ ក្រោយចាកចេញពីក្លិប Malaga ក្នុងឆ្នាំ ២០១៣ ដោយបង្ហាញខ្លួនលេងបានតែ ១៥ ប្រកួត ក្នុងចំណោម ៤រដូវកាលមកនេះ។
ការបង្ហាញខ្លួនចុងក្រោយរបស់គាត់ គឺការលេង​វគ្គ ១ភាគ៤​ នៃពាន Carabao Cup ដែលជាជួបជាមួយ Leicester កាលពីថ្ងៃទី​១៨ ខែធ្នូ ៕

ចុចចុះឈ្មោះ Free នៅទីនេះដើម្បីលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារ ៕