Ronaldo ៖ ខ្ញុំនឹងធ្វើរឿងដែលមិនអាច​ ដើម្បីឈ្នះពាន Champions League ជាមួយ Juventus

0

ខណៈដែលក្រុម Real Madrid ជាក្រុម​ដែលមានសំណាងបំផុតជាមួយការឈ្នះពាន UEFA Champions League ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ហើយក្រុម Juventus និង Atletico Madrid ជាក្រុមដែលហាក់មានសំណាងផងដែរ ។​
ចាប់តាំងពីឆ្នាំ 2013-14 មក Los Blancos បានគ្រងតំណែ​ងជើង​ឯក UCL ចំនួន ៤លើក ខណៈដែលក្រុមយក្សអ៊ីតាលី រងបរាជ័យពីរលើ នៅវគ្គផ្តាច់ព្រ័ត្រផងដែរ ។​
ក្លិបអ៊ីតាលី​ Juventus បានចុះហេត្តលេខា​យក កីឡាករ​ Ronaldo ពីក្លិប Real Madrid កាលពីឆ្នាំទៅ ហើយអ្វីដែលសំខាន់កីឡាករឆ្នើមរូបនេះ បានជួយឲ្យក្លិបមិនទាន់ស្គាល់ពាក្យថាចាញ់ នឹងកំពុងបន្តដំណើរដើម្បីប្រជែងយកពាន UCL ដូចគ្នាផងដេរ​​។
ក្នុងបទសម្ភាសន៍ថ្មីៗនេះ Ronaldo បាននិយាយថា «ខ្ញុំនឹងធ្វើអ្វីដែលមិនអាចទៅរួច​ ដើម្បីឈ្នះពាន UEFA Champions League ជាមួយ Juventus»។​
Ronaldo ជាកីឡាករ​ដែលស៊ុតបាល់បានច្រើនជាងគេ ក្នុងក្របខណ្ឌ Champion League ក្នុងរយៈពេល ៦ឆ្នាំមកនេះ ជាមួយចំនួនគ្រាប់បាល់ ១២០គ្រាប់ ។​
Juventus នឹងត្រូវជួបក្រុម Atletico Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយនារដូវកាលនេះ ។ ពេលវេលាចុងក្រោយដែល Ronaldo បានជួប Atletico Madrid នៅ UCL គឺស៊ុតបញ្ចូលទី បានបីគ្រាប់ដ៏គួរឲ្យភ្ញាក់ផ្អើល ។
កន្លងទៅ ឧបសគ្គធំរបស់ Juventus ដែលអាកខានលើកពានចំនួនពីរដង គឺ Ronaldo ហើយរដូវកាលនេះ ជាឆ្នាំដែលគេមានទំនុកចិត្តខ្ពស់ ដើម្បីឆ្លងកាត់ព្យុះ ដែលកំពុងរងចាំ ៕

ចុចចុះឈ្មោះ Free នៅទីនេះដើម្បីលេង​ជាមួយ Win2888 ជាមួយការការភ្នាល់បាល់ដ៏សំបូរបែប លេ​ងចាប់ពី១ដុល្លារ ៕