Solskjaer អន្ទះសារការប្រកួត​ជាមួយ PSG ក្នុងក្របខណ្ឌ Champions League

0

Solskjaer ដែលជា​អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្លិបបិសាចក្រហម កំពុងរីករាយ ក្នុងការ​ទទួលយកការប្រកួត​ជាមួយ PSG ក្នុងក្របខណ្ឌ Champions League ។
សម្រាប់វគ្គ ១៦ ក្រុមចុងក្រោយក្នុងក្របខណ្ឌ Champions league ក្លិបបិសាចក្រហមនឹងប្រឈម​មុ​ខ​ជាមួយ PSG ។ លោក Solskjaer ដែលធ្វើដំណើរពីន័រវ៉េ មកកាន់កាប់ក្រុមបិសាចក្រហមនៅរដូវកាល 2018/19 ដោយសង្ឈឹមថាបិសាចក្រហមនឹង​ឈានដល់ការប្រកួតប្រជែង ទាំងពីរជើង ដោយជើងទី​១ នៅទឹកដីបិសាចក្រហម ដែលត្រូវធ្វើឡើងនៅថ្ងៃទី​១២ កុម្ភៈ និង ជើងទី​២ ធ្វើឡើងនៅថ្ងៃទី​ ៦ មីនា ។

គ្រូបង្វឹកបណ្តោះអាសន្នខាងលើបានប្រាប់ MUTV ថា ខ្ញុំមិនអាចរងចាំការប្រកួតជាមួយ PSG ប៉ុន្តែយើងមានការប្រកួតជាច្រើនមុនពេលការប្រកួតធំ នោះចាប់ផ្តើម ។ លោកបានបន្តថា យើងចង់បង្កើតគ្រឹះមួយឥឡូវនេះ ដើម្បីចូលរួមការប្រកួតជាមួយ PSG ដោយមានទំនុកចិត្ត ហើយបើសិនជា​យើង​ធ្វើបាននោះវាជារឿងអស្ចារ្យ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ