ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសព័ត៌មានឱ្យដឹងថា នាវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងចូលជួបពិភាក្សាជាមួយមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាពាក់ព័ន្ធលើករណីកីឡាករ ៥នាក់ដែលទើបតែបានប្តូរទៅកាន់ក្លឹបបាល់ទាត់វិសាខាកាលពីពេលថ្មីៗនេះដោយរំពឹងថាបញ្ហានេះនឹងអាចទទួលបានដំណោះស្រាយសមស្របនាពេលឆាប់ៗ ៕