Arsenal ប្រជែង​ជាមួយ Man City យក ISCO

0

លោក Unai Emery គ្រូបង្វឹកក្លិបកាំភ្លើងធំកំពុង​ចង់បានកីឡាករ Isco ទៅកាន់ទឹកដីអង់គ្លេស ដើម្បីជួយពន្លឿនគុណភាព​ក្រុមរបស់លោក ឲ្យកាន់តែប្រសើរឡើង។​
គ្រូបង្វឹកខាងលើបានជឿជាក់ថា ខ្សែបម្រើដែលលេងក្នុងតំបន់ស្លាប និងតំបន់កណ្តាលបានដូចគ្នា នឹងបន្ថែមគុណភាព ទៅឲ្យក្រុមរបស់លោក ។​
ប៉ុន្តបំណងនេះហាក់ដូចជាទាក់ទើរបន្តិច ដោយសារតែមានគូប្រជែង​ធំរបស់ខ្លួនមួយទៀតគឺ Man City ដោយកំពុងធ្វើសកម្មភាពដូចគ្នា ចង់បាន កីឡាករ Isco ផងដែរ​។​

សារព័ត៌មាន AS បានចុះផ្សាយថា Pep Guardiola បានកំណត់សញ្ញាណ​កីឡាករ​ដែលលោកចង់បានរួចរាល់ហើយ ដើម្បីធ្វើឲ្យក្រុមកាន់តែមានសន្ទុះឡើង ។ ប្រភពដដែលថា Man City បានទាក់ទង isco រួចហើយ ។
សម្រាប់ ISco នៅជាប់កុងត្រា​ជាមួយ Real ៣ឆ្នាំទៀត ប៉ុន្តែគាត់មិនបានទទួលភាពរីកចំរើនឡើយ ក្រោមការ​ដឹកនាំរបស់ លោក Santiago Solari មិនអើពើចំពោះរូបលោក។​

ក្រុមកាំភ្លើងធំដែលចង់បាន កំពុងមានជំនឿចិត្តយ៉ាងរឹងមាំថា អាច​នឹងបន្តឈរតំណែងក្នុងចំណោមលេខទាំង ៤ ដែaលអាច​ទៅកាន់ក្របខណ្ឌ Champions League នឹងឲ្យកីឡាកររូបនេះលេងបានច្រើន ក្នុងទីតាំង​ដែលចង់បាន​នោះ។​
ប៉ុន្តែ Man City ហាក់មានជំហររឹងមាំជាង ក៏ព្រោះតែ​ក្លិបនេះ កំពុងឈរក្នុងតំបន់​ស្រាប់ នឹង​កំពុងលេងនៅក្នុងក្របខណ្ឌ Champions League វគ្គ ១៦ ក្រុម ជាមួយសេវាកម្ម​ដែលអាច​ឲ្យ ISCO មកកាន់មេឃខៀវយ៉ាងងាយស្រួល៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ