កីឡាករ Hazard បានបង្ហើបថាកិច្ចសន្យាជាមួយតោខៀវ ត្រូវបានបិទទ្វារ ដោយបើកទ្វារសម្រាប់ក្តីសុបិន្តរបស់ខ្លួន ផ្លាស់ទៅកាន់ក្រុម Real Madrid ជាថ្មីម្តងទៀត ។
ខ្សែបម្រើស្លាប អាយុ២៧ឆ្នាំរូបនេះ នៅសល់កុងត្រាជាមួយក្លិបតោខៀវ រយៈពេល ១៨ខែទៀត ហើយបានបញ្ជាក់ថា រូបគេនៅតែមិនទាន់សម្រេចពីគោលដៅអនាគតនៅឡើយ។
ក្នុងបទសម្ភាសន៍ជាមួយ RMC Sport តារាឆ្នើមរបស់តោខៀវ បានបញ្ជាក់ថា គាត់នឹងបន្តលេងជាមួយក្លិបស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៏ រហូតដល់ចុងបញ្ចប់នៃរដូវកាល ប៉ុន្តែមិនដឹងថាក្រោយពីនេះមានរឿងអ្វីកើតឡើងនោះទេ។
Hazard បាននិយាយថា ដូចអ្វីដែលខ្ញុំបាននិយាយអ៊ីចឹង ខ្ញុំកំពុងបញ្ចប់នៅឆ្នាំនេះ ខ្ញុំនៅមានកិច្ចសន្យាមួយឆ្នាំទៀតនៅទីនេះ យើងទាំងអស់គ្នាបានឃើញហើយ។
កីឡាករបែលហ្សិករូបនេះបានបន្តថា នៅទីនេះ មានការបន្តនិយាយពីកុងត្រាថ្មីជាមួយតោខៀវ ប៉ុន្តែក្រោយមកការចរចារ ត្រូវបានបញ្ឈប់ ឥឡូវកំពុង រងចាំមើលអ្វីដែលថ្មី ។
គ្រូបង្វឹកតោខៀវ ក៏បានបញ្ជាក់ផងដែរថា ខ្ញុំចង់ឲ្យ Eden នៅទីនេះ វាជាការពិត ប៉ុន្តែខ្ញុំចង់ឲ្យគាត់នៅទីនេះប្រសិនបើចិត្តគាត់ចង់នៅទីនេះ។ក្លិបអាច បន្តកុងត្រាថ្មីភ្លាមៗ ប្រសិនបើគាត់ចង់បន្ត ឬក៏អត់ ។
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ