ខ្សែការពារ Dejan Lovren របស់ក្រុមជម្រើសជាតិក្រូអាត និងក្លិបហង្សក្រហម Liverpool បាន កំពុងស្រមើលស្រមៃមើលការប្រកួតដ៏ស្វិតស្វាញ រវាង ក្រូអាត និងអង់គ្លេស នៅ Nation League នាថ្ងៃអាទិត្យនេះ ។
ខ្សែការពារហង្សក្រហម អាយុ២៩ឆ្នាំរូបនេះ ជាផ្នែកការពារដ៏រឹងមាំមួយរបស់ក្រូអាត ក្នុងដំណើរដ៏គួរឲ្យកត់សម្គាល់របស់ពួកគេ ឆ្ពោះទៅកាន់ការប្រកួត World Cup កន្លងមក។
កីឡាករខាងលើបានប្រាប់ The Daily Mirror ថា «វាជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ឡើងទៅកាន់កំពូលគ្រុប ដែលប្រឆាំងនិងអង់គ្លេស ដូច្នេះយើងត្រូវតែរឹងមាំ» ។ លោកបានបន្តថា វានឹងក្លាយជាការប្រកួតដ៏កាចសាហាវមួយ ដែលជួបអង់គ្លេស ពួកគេបានស្គាល់ពួកយើង ជាមួយអ្វីដែលពួកគេបានរំពឹង តែពួកយើងមិនរត់គេចពីការប្រកួតនេះឡើយ។
បញ្ជាក់ផងដែរថា Croatia និង អង់គ្លេស មាន ៣ប្រកួតដូចគ្នា មាន ៤ពិន្ទុ ហើយអេស្ប៉ាញមាន ៦ពិន្ទុ ក្នុងចំណោម ៤ប្រកួត៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ