ភ្នំពេញ៖ លទ្ធផល 1-0 ក្នុងទឹកដីរបស់ខ្លួន ក្នុងការប្រកួតពាន AFF Suzuki Cup ដែលធ្វើឡើងនៅរាត្រីយប់មិញសម្រាប់ជើងទី១របស់កម្ពុជា បានសបញ្ជាក់ទៅកាន់ទស្សនិកជនរួចរាល់ហើយថា ក្រោមទម្រង់ដឹកនាំលេងរបស់ Felix មានលក្ខណៈល្អប្រសើរ ប៉ុន្តែនៅតែបន្តអូសដំណើរ មិនទាន់រកឃើញប្រយុទ្ធមុតស្រួច និងអ្នកគាំទ្រក្នុងតំបន់ប្រយុទ្ធបានសម្រេចនៅឡើយ ។
ឱកាសបើកឆាក ១០នាទី កម្ពុជាបានសង្គ្រប់ទៅលើម៉ាឡេស៊ី ដោយមានឱកាសជាច្រើន ជាពិសេសគ្រាប់បាល់ របស់ សុះ ស៊ូហាណា បានប៉ះឲ្យ ប្រយុទ្ធ រ៉ឹង ប៊ុនហៀង ដាច់យ៉ាងស្អាត ក្នុងតំបន់គ្រោះថ្នាក់បំផុត ស្រាប់តែកីឡាករលេខ១៤នេះ ទៅជាភ្លាត់ភ្លាំង គ្មានជំហរទៅវិញ ដែលធ្វើឲ្យទស្សនិកជនសោកស្តាយ។
រ៉ឹង ប៊ុនហៀង ធាតុពិតមានឱកាសជាច្រើន ប៉ុន្តែហាក់គ្មានសមត្ថភាពក្នុងការផ្តាច់ទីយកគ្រាប់បាល់ជូនកម្ពុជា ទាល់តែសោះ ក្នុងការប្រកួតនេះ ដែលធ្វើឲ្យពងមាន់របស់ ម៉ាឡេស៊ីដែលយកមកមូលរលោង ត្រូវយកទៅផ្ទះវិញរលោងស្រិលតែម្តង ។
លទ្ធផលរកគ្រាប់បាល់ជាច្រើនលើកច្រើនសាររបស់កម្ពុជា តាមរយៈប្រាក់ ធីវ៉ា ក៏ត្រូវបានអាកខាន ជាច្រើនផងដែរ ខណៈដែលសន្ទុះរត់ នៅមានកម្រិត ក្នុងការផ្តាច់ទី ។
ត្រង់ចំណុចនេះ គេនៅតែឃើញថា តំបន់ប្រយុទ្ធនៅមិនទាន់អាចរកឃើញកីឡាករដែលមានសមត្ថភាពមុតស្រួចនៅឡើយ ក្នុងការផ្តាច់ទី ជាពិសេសក្នុងតំបន់គាំទ្រប្រយុទ្ធនេះតែម្តង។
តែទោះជាយ៉ាងណា កម្ពុជា ធ្វើបានល្អសម្រាប់ការប្រកួតនេះ ត្រង់ថា ជម្រើសជាតិកម្ពុជា បានលត់ដុំ ជម្រុះនូវភាព តួឯកនិយម ដោយងាកមកលេងបាល់ជាក្រុម លទ្ធផលជាក្រុមជូនកម្ពុជា ដោយឃើញថាទម្រង់លេងបានល្អប្រសើរគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំ ពីសំណាក់ជំនួយការហុងដា លោក Felix នោះ ៕
ចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕