មេឃខៀវ និងតោខៀវ​លត់ភ្ញៀវ​ចាស់ដៃរៀងៗខ្លួន​យប់មិញ​

0

ក្លិបដែល​មិនទាន់ទទួលពាក្យថាចាញ់​តោខៀវ Chelsea និង Man City យប់នេះ​បានលត់ភ្ញៀវ​យ៉ាងចាស់ដៃ ក្នុងទឹកដីរបស់ខ្លួនរៀងៗខ្លួន ដោយ Man City ស៊ុតបញ្ចូលទី ៦ គ្រាប់ និង តោខៀវ Chelsea ស៊ុតបញ្ចូលទី​៣ គ្រាប់ ។​

សម្រាប់ Man City បានទទួលភ្ញៀវ Southampton ថ្ងៃទី​៤ ខែតុលា ដោយបានយកឈ្នះជាផ្លែផ្កា​ល្អបំផុត បន្តឈរនៅកំពូលតារាង ក្រោយយកឈ្នះ 6-1 ដោយគ្រាប់បាល់ទី​១ គ្រាប់បាល់អនហ្គោលគូប្រជែង កីឡាករ  Wesley Hoedt នៅនាទី​៦  នៅនាទី១២ រកបានដោយខ្សែប្រយុទ្ធ Sergio Aguero  នៅនាទី​១៨ រកបានដោយកីឡាករ David Silva ។ ទោះបីជាយ៉ាងនេះក្តី ក្លិបភ្ញៀវ Southampton បានបំបែកពង់មាន់ Man City នៅនាទី ៣០ ដោយការស៊ុតបាល់ប៉េណ័លទីរបស់ Danny Ings ។​

ក្លិបការពារ​ជើងឯក បានបន្តស្វែងរគ្រាប់បាល់ ២គ្រាប់ទៀតដោយកីឡាករ Raheem Sterling  នៅនាទី 45 , 67  និងគ្រាប់បាល់ទី​៦ រកបានដោយ កីឡាករ Leroy Sane នៅនាទី​៩០  បញ្ចប់លទ្ធផល 6-1 ។​

ងាកទៅកាន់ក្លិបជើងខ្លាំង តោខៀវ វិញ ក៏បានទទួលភ្ញៀវ Crystal Palace ដោយលទ្ធផលកក់ក្តៅផងដែរ 3-1 ។ សម្រាប់គ្រាប់បាល់ទី ១រកបានដោយ កីឡាករ Alvaro Morata នៅនាទី​៣២  តែនាទី ៥៣  Andros Townsend ជួយឲ្យ Crystal Palace តាមស្មើ ។ នាទី ៦៥ Alvaro Morata ថែមមួយគ្រាប់ទៀត នាំមុខជាថ្មី  និងនាទី ៧០ កីឡាករ Pedro បញ្ចប់លទ្ធផល​ 3-1 ។

លទ្ធផលក្លិបពីរនេះ បានធ្វើឲ្យ មេឃខៀវ មាន ២៩ ពិន្ទុ លេខរៀងទី​១ និងតោខៀវ មាន ២៧ ពិន្ទុ លេខរៀងទី ២ដែលស្មើពិន្ទុជាមួយ ហង្សក្រហមលេខរៀងទី​៣  នៃលីគកំពូល​អង់គ្លេសរដូវកាល 2018/19 ៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕