លោក Deco នាយកផ្នែកកីឡារបស់ក្រុម Barcelona បានបើកចំហអំពីកិច្ចការដ៏លំបាកមួយក្នុងការស្វែងរកអ្នកស្នងតំណែងរបស់ Robert Lewandowski ដោយពណ៌នាអំពីខ្សែប្រយុទ្ធដែលកំពុងចាកចេញរូបនេះថា ជាកីឡាករម្នាក់ដែលស្ទើរតែមិនអាចជំនួសបាន។
លោក Deco ក៏បានបដិសេធការជួបពិភាក្សាជាមួយកីឡាករ Joao Pedro របស់ក្រុម Chelsea ជុំវិញការផ្ទេរនៅរដូវក្តៅនេះផងដែរ ទោះបីជាបានបញ្ជាក់ថាក្លឹបកំពុងស្វែងរកគ្រប់មធ្យោបាយ ដើម្បីស្វែងរកអ្នកជំនួសខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពួកគេក៏ដោយ៕




