Everton ចាប់អារម្មណ៍ខ្សែការពាររបស់ Arsenal

0

យោងតាម ​​Football Insider បានចេញផ្សាយថាក្លឹប Everton បានកំណត់អត្តសញ្ញាណខ្សែការពារ Ben White របស់ក្លឹប Arsenal ជាគោលដៅផ្ទេរ។

ក្លឹប Everton មើលឃើញថាកីឡាករវ័យ 28 ឆ្នាំរូបនេះជាខ្សែការពារដ៏ល្អម្នាក់ដើម្បីដោះស្រាយបញ្ហារបស់ពួកគេនៅខ្សែការពារស្តាំ ហើយអាចនឹងដាក់សំណើជាផ្លូវការនៅក្នុងទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន។

គួររំលឹកឡើងវិញដែរថា White បានចាប់ផ្តើមត្រឹមតែបួនប្រកួតប៉ុណ្ណោះនៅ Premier League សម្រាប់ក្លឹប Arsenal នៅរដូវកាលនេះ ប៉ុន្តែមានកិច្ចសន្យារហូតដល់ឆ្នាំ 2028៕