Home ព័ត៌មានកីឡា West Ham កំពុងពិភាក្សាជាមួយ Wilson ជុំវិញការបញ្ចប់កិច្ចព្រមព្រៀង

West Ham កំពុងពិភាក្សាជាមួយ Wilson ជុំវិញការបញ្ចប់កិច្ចព្រមព្រៀង

0

ក្លឹប West Ham កំពុងឈានដល់កិច្ចព្រមព្រៀងជាមួយ Callum Wilson ដើម្បីបញ្ចប់កិច្ចសន្យារបស់គាត់។

ក្លឹបបានចុះហត្ថលេខាលើខ្សែប្រយុទ្ធពីររូបក្នុងខែនេះដោយនាំយកកីឡាករ Taty Castellanos និង Pablo Felipe ហើយលោក Nuno Espirito Santo បានបញ្ជាក់ថា Wilson ត្រៀមចាកចេញ។

គាត់បានប្រាប់ BBC ថា «កាលពី 10 នាទីមុននេះ យើងកំពុងនិយាយអំពីស្ថានភាពនោះ។ ខ្ញុំ និង Callum ពួកយើងបានសន្ទនាគ្នាច្រើនណាស់»។

«ខ្សែប្រយុទ្ធពីរនាក់បានចូលរួមជាមួយយើង។ Callum គឺជាកីឡាករដែលមានបទពិសោធន៍ច្រើន គាត់បានបង្ហាញខ្លួនច្រើននៅក្នុងការប្រកួត គាត់ដឹងថា តំណែងរបស់គាត់បានផ្លាស់ប្តូរ»៕

Previous articleអនាគតរបស់អ្នកចាំទី Maignan ស្ថិតក្នុភាពមិនច្បាស់លាស់
Next articleមកដឹងពីតម្លៃផ្ទេររបស់ Semenyo