អ្នកចាត់ការ Ruben Amorim បានសង្កត់ធ្ងន់ថា Manchester United នឹងមិនបង្កើតការចុះហត្ថលេខាថ្មីណាមួយនៅក្នុងខែមករាទេ លុះត្រាតែមាន «ការឯកភាពគ្នា» រវាងខ្លួនគាត់ និងនាយកបាល់ទាត់លោក Jason Wilcox លើកីឡាករណានឹងអាចកែលម្អក្រុម។
យោងតាមកាសែត The Guardian បានឲ្យដឹងថាក្លឹបបិសាចក្រហម ត្រូវបានគេជឿថាបានផ្តល់អាទិភាពក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលថ្មីនៅក្នុងខែមករាដោយមាន Ruben Neves របស់ Al-Hilal, Conor Gallagher របស់ Atletico Madrid និង Tyler Adams របស់ Bournemouth ត្រូវបានបញ្ចូលទៅក្នុងបញ្ជីសម្រាំងរបស់ពួកគេ៕







