គ្រូបង្វឹកផ្ទាល់ខ្លួនរបស់ Semenyo គាំទ្រឱ្យខ្សែបម្រើស្លាបចូលរួមជាមួយក្លឹបធំពីរនៅអេស្ប៉ាញ

0

Antoine Semenyo គឺល្អគ្រប់គ្រាន់ក្នុងការលេងឱ្យក្រុម Real Madrid ឬ Barcelona នេះបើយោងតាមគ្រូបង្វឹករបស់តារា Bournemouth ។ ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ហ្គាណា​រូប​នេះ​កំពុង​បង្កើនកំដៅការផ្ទេរ​កីឡាករ​ជាមួយ​ក្រុម​ Premier League មួយ​ចំនួន​ដែល​សង្ឃឹម​ថា​នឹង​ទាក់ទាញគាត់ឱ្យ​ចេញ​ឆ្ងាយ​ពី​កីឡដ្ឋាន Vitality នៅ​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែ​មករា​នឹង​បើក​នៅ​សប្តាហ៍​ក្រោយ។

ចំពេលមានទំនាក់ទំនងខ្លាំងជាមួយ Manchester City គ្រូបង្វឹកផ្ទាល់ខ្លួនរបស់ខ្សែបម្រើស្លាប លោក Saul Isaksson-Hurst បានប្រាប់អ្នកសារព័ត៌មានថា «Antoine អាចលេងនៅទីណាដែលគាត់ពេញចិត្ត គាត់អាចលេងអោយ Real Madrid គាត់អាចលេងអោយ Barcelona គាត់អាចលេងអោយក្រុមណាក៏បានក្នុងពិភពលោក គាត់ល្អណាស់។ គាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញសមត្ថភាព។ គាត់អាចលេងនៅក្លឹបណាដែលគាត់ចង់បាន។ គាត់​ជា​កីឡាករ​ដែល​មាន​ចិត្ត​គំនិត​ល្អ គាត់​មាន​អ្វី​គ្រប់​យ៉ាង»៕