យោងតាមកាសែត The Times បានឱ្យដឹងថាក្រុម Manchester City គ្រោងនឹងផ្ទេរយកតារាឆ្នើម Antoine Semenyo របស់ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករខែមករា ក្នុងតម្លៃផ្តាច់កុងត្រា 65 លានផោន។
លោក Pep Guardiola គ្រូបង្វឹករបស់ក្លឹប City កំពុងស្វែងរកជម្រើសវាយសម្រុកដ៏សម្បូរបែប ដើម្បីពង្រឹងក្រុមរបស់គាត់បន្ថែមទៀត ហើយ Semenyo សមឥតខ្ចោះក្នុងតួនាទីនោះ។
ទោះជាយ៉ាងណាក៏ដោយ Man City នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពី Liverpool ដែលបានបង្ហាញចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធផងដែរ បន្ទាប់ពីទម្រង់លេងរបស់ពួកគេមានការធ្លាក់ចុះក្នុងយុទ្ធនាការ 2025-26៕







