Juventus តែងតាំងអ្នកចាត់ការថ្មីស្នងតំណែងលោក Tudor

0

ក្លឹបសេះបង្កង់ Juventus បានបញ្ជាក់ពីការតែងតាំងលោក Luciano Spalletti បន្ទាប់ពីការបណ្តេញចេញរបស់ Igor Tudor កាលពីដើមសប្តាហ៍នេះ។ Tudor បានស្នងតំណែង Thiago Motta នៅទីក្រុង Turin កាលពីខែមីនា ហើយត្រូវបានប្រគល់កិច្ចសន្យារយៈពេល 3 ឆ្នាំបន្ទាប់ពីដឹកនាំ Juventus ទៅកាន់ក្របខ័ណ្ឌ Champions League ។

បច្ចុប្បន្ន Juventus ឈរនៅលេខរៀងទី 7 ក្នុងក្របខណ្ឌ Serie A បន្ទាប់ពីការទទួលជ័យជម្នះ 3-1 លើក្រុម Udinese នៅពាក់កណ្តាលសប្តាហ៍ បើទោះបីជាពួកគេតាមពីក្រោយគូប្រជែង Inter ត្រឹមតែបីពិន្ទុប៉ុណ្ណោះក្នុងចំណាត់ថ្នាក់លេខ 3 ។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ក្លឹបបានសរសេថា «Luciano Spalletti គឺជាគ្រូបង្វឹកថ្មីរបស់ Juventus ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្លឹបរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2026។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍គ្រូបង្វឹកដែលមានជំនាញ និងបទពិសោធន៍បែបនេះទៅកាន់គ្រួសារ Bianconeri៖ សូមស្វាគមន៍មកកាន់ Juventus និងសំណាងល្អ គ្រូបង្វឹក!»៕