កីឡាករ Rodrygo ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពី Real Madrid នៅទីផ្សារដោះដូររដូវក្តៅ បន្ទាប់ពីគាត់បានធ្លាក់ចេញពីការជ្រើសរើសក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Xabi Alonso។
នៅពេលមួយ វាហាក់ដូចជាកីឡាករ Rodrygo អាចនឹងផ្ទេរទៅលីគកំពូល Premier League ដោយមានក្រុមយក្សដូចជា Manchester City និង Liverpool ចង់បានខ្សែប្រយុទ្ធរូបនេះទៅចូលរួមជាមួយក្រុមរបស់ពួកគេ។ ស្របពេលការមកដល់របស់កីឡាករ Franco Mastantuno ក៏មានន័យថាកីឡាករ Rodrygo នឹងធ្លាក់ទៅជាជម្រើសបន្ទាប់មួយផ្សេងទៀត។
ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សាយរបស់កាសែត Marca បានអោយដឹងថា ខ្សែបម្រើស្លាបរូបនេះបានសម្រេចចិត្តបន្តនៅជាមួយក្លិបអេស្ប៉ាញ បន្ទាប់ពីបានយកឈ្នះការជឿទុកចិត្តពីលោក Xabi Alonso៕







