យោងតាមលោក Fabrizio Romano បានឱ្យដឹងថា ក្រុម Chelsea កំពុងរង់ចាំដំណឹងថា តើសំណើរបស់ពួកគេត្រូវបានក្រុមជើងឯកអេស្ប៉ាញទទួលយក ឬយ៉ាងណា។
របាយការណ៍បានបញ្ជាក់ថា ក្រុម Barcelona មិនសកម្មក្នុងការលក់ខ្សែបម្រើ Fermin Lopez វ័យ ២២ ឆ្នាំនោះទេ ដូច្នេះកិច្ចព្រមព្រៀងនេះនឹងអាស្រ័យទៅលើថា តើកីឡាកររូបនេះទទូចចង់ធ្វើការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Stamford Bridge ដែរ ឬទេ៕







