យោងតាមការបង្ហាញរបស់ទូរទស្សន៍ Sky Sports បានឱ្យដឹងថា ក្រុម Fiorentina ជិតឈានដល់ការបញ្ចប់ការផ្ទេរជាអចិន្ត្រៃយ៍សម្រាប់ខ្សែការពាររបស់ក្រុម Brighton កីឡាករ Tariq Lamptey ហើយ។
ក្លិបអ៊ីតាលីមួយនេះ បានបង្កើនការតាមប្រមាញ់របស់ពួកគេលើកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ខណៈដែលពួកគេកំពុងស្វែងរកការពង្រឹងជម្រើសរបស់ពួកគេនៅតំណែងខ្សែការពារស្លាបស្តាំ។
កីឡាករ Lamptey បានចុះហត្ថលេខាលើការបន្តកុងត្រារយៈពេលខ្លីជាមួយក្រុម Brighton កាលពីខែមិថុនា ដែលបានចងគាត់ឱ្យបន្តនៅមួយឆ្នាំទៀត។ កិច្ចព្រមព្រៀងនោះ ពេលនេះបានធានាថា ក្រុម Brighton នឹងទទួលបានថ្លៃផ្ទេរសម្រាប់កីឡាកររូបនេះ ជាជាងប្រឈមនឹងការបាត់បង់គាត់ដោយគ្មានតម្លៃអ្វីទាំងអស់នៅចុងបញ្ចប់នៃរដូវកាល៕







