យោងតាមទូរទស្សន៍ BBC Sport បានឱ្យដឹងថា លោក Ruben Amorim នៅតែបន្តទទួលបានការគាំទ្រពីម្ចាស់ក្លឹប Manchester United ទោះបីជាក្រុមបានធ្លាក់ចេញពីពានរង្វាន់ Carabao Cup យ៉ាងអាម៉ាស់ក៏ដោយ។
ក្រុម United បានចាញ់ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ១២-១១ ក្រោមថ្វីជើងក្រុម Grimsby Town ក្នុងលីគលំដាប់ទី ២ (League Two) ហើយត្រូវបានទម្លាក់ចេញពីការប្រកួតពានរង្វាន់ជុំទី ៤ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប៕







