យោងតាមសារព័ត៌មាន The Athletic បានឲ្យដឹងថាកីឡាករ McConnell បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 5 ឆ្នាំជាមួយក្រុម Liverpool ហើយនឹងធ្វើដំណើរទៅកាន់ប្រទេសហូឡង់ឆាប់ៗនេះ ជាកន្លែងដែលគាត់នឹងចំណាយពេលរដូវកាល 2025-26 ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយ Ajax ។
កីឡាករវ័យ 20 ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌ Champions League កាលពីខែមករាដើមឆ្នាំនេះ ហើយនឹងភ្ជាប់ទំនាក់ទំនងជាមួយអតីតគ្រូបង្វឹកក្រុមហង្សក្រហមលោក John Heitinga នៅទីក្រុង Amsterdam៕







