Home ព័ត៌មានកីឡា Chukwuemeka ផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ក្លឹបនៅទឹកដីអាល្លឺម៉ង់

Chukwuemeka ផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ក្លឹបនៅទឹកដីអាល្លឺម៉ង់

0

ក្លឹប Chelsea បានបញ្ជាក់ជាផ្លូវការពីការចាកចេញរបស់ Carney Chukwuemeka ដែលបានបញ្ចប់ការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ទៅកាន់ Borussia Dortmund ជាមួយនឹងកុងត្រាដល់ឆ្នាំ២០៣០។

គាត់បានបង្ហាញខ្លួនត្រឹមតែ ៣២ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ៣ឆ្នាំជាមួយក្រុមតោខៀវ បន្ទាប់ពីផ្ទេរមកពីក្លឹប Aston Villa ក្នុងតម្លៃ ១៥លានផោន ក្នុងនាមជាកីឡាករវ័យក្មេងដែលមានកកម្រិងខ្ពស់ម្នាក់។

កិច្ចព្រមព្រៀងនេះមានតម្លៃ ២១លានផោនបូកនឹង ៣លានផោនជាលក្ខខណ្ឌទាក់ទងនឹងទម្រង់លេង។ ការផ្ទេរមួយនេះបានធ្វើក្លឹប Chelsea ទទួលបានប្រាក់ជិត ២៥០លានផោនក្នុងការលក់កីឡាករ៕

Previous articleក្រោយបរាជ័យតេស្តសុខភាព Boniface ពិចារណាការចូលនិវត្តន៍
Next articleភាពច្របូកច្របល់អំពីអនាគតរបស់កីឡាករ Antony ជិតដល់ទីបញ្ចប់ហើយ