យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានឲ្យដឹងថាក្លឹប Napoli កំពុងពិភាក្សាកម្រិតខ្ពស់ជាមួយ Rasmus Hojlund ជុំវិញការផ្ទេរទៅក្រុមអ៊ីតាលីក្នុងលក្ខខ័ណ្ឌខ្ចីជើង។
កិច្ចព្រមព្រៀងខ្ចីជើងនេះក៏នឹងរួមបញ្ចូលកាតព្វកិច្ចទិញនៅរដូវកាលក្រោយផងដែរ។ ឥឡូវនេះភាគីទាំងពីរកំពុងពិភាក្សាអំពីលក្ខខណ្ឌផ្ទាល់ខ្លួន ខណៈដែលក្លឹបយក្ស Serie A កំពុងតែជំរុញឱ្យបញ្ចប់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។
របាយការខាងលើក៏បានបន្ថែមថា Napoli បានទទួលយកលក្ខខណ្ឌទិញក្នុងតម្លៃ 39 លានផោននៅក្នុងកិច្ចព្រមព្រៀងខ្ចីជើងដំបូង៕







