ក្លឹប Arsenal បានឈានដល់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើកីឡាករឆ្នើមរបស់ Shamrock Rovers

0

ក្លឹប Arsenal ត្រូវបានរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើកីឡាករឆ្នើម Victor Ozhianvuna របស់ Shamrock Rovers ក្នុងកិច្ចព្រមព្រៀងបំបែកកំណត់ត្រាសម្រាប់បាល់ទាត់អៀរឡង់។

ខ្សែបម្រើវ័យ ១៦ឆ្នាំធ្លាប់បានបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Premier Division របស់អៀរឡង់ នឹងចូលរួមជាមួយក្រុមកាំភ្លើងធំនៅពេលដែលគាត់មានអាយុ ១៨ឆ្នាំក្នុងខែមករា ឆ្នាំ២០២៧។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករ Ozhianvuna បាន​បញ្ចប់​ការពិនិត្យសុខភាពរបស់​គាត់​ជាមួយ Arsenal ហើយ​ឥឡូវ​នេះ​កិច្ច​ព្រម​ព្រៀង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​រង់ចាំ​ហត្ថលេខា​ចុង​ក្រោយ​។ ក្លឹប Arsenal បានផ្តួលក្លឹបកំពូលៗជាច្រើននៅអឺរ៉ុប ដើម្បីទទួលបានការចុះហត្ថលេខាយកកីឡាករវ័យក្មេង៕