កីឡាករ Xavi Simons បដិសេធចំណាប់អារម្មណ៍របស់ក្លឹបធំពីរ

0

យោងតាម ESPN បានឲ្យដឹងថាកីឡាករ Xavi Simons បានច្រានចោលការចាប់អារម្មណ៍របស់ Bayern Munich និង Manchester City ខណៈដែលខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ គ្រាន់តែសម្លឹងមើលការផ្ទេរទៅកាន់ Chelsea នៅរដូវក្តៅនេះ។

Bayern កំពុងសម្លឹងរកមើលការចុះហត្ថលេខាលើ Simons ជាអ្នកជំនួស Coman ដែលបានចុះហត្ថលេខាសម្រាប់ Al-Nassr ក្នុងរដូវកាលនេះ ប៉ុន្តែលោក Fabrizio Romano អះអាងថាគាត់បានច្រានចោលចំណាប់អារម្មណ៍របស់ម្ចាស់ជើងឯកអាល្លឺម៉ង់រួចហើយ។

ម៉្យាងវិញទៀត Man City កាន់តែផ្តោតទៅលើការចុះហត្ថលេខាលើ Rodrygo ពី Real Madrid ប្រសិនបើការផ្ទេររបស់ Savinho ទៅ Tottenham កើតឡើង៕