អ្នកចាត់ការរបស់ Crysta ចេញមកបញ្ជាក់ពីអនាគតរបស់ Eze

0

អ្នកចាត់ការទូទៅរបស់ Crystal Palace លោក Oliver Glasner បានផ្តល់ព័ត៌មានថ្មីៗអំពីអនាគតរបស់ Eberechi Eze បន្ទាប់ពីការប្រកួតស្មើគ្នាកាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Chelsea នៅកីឡដ្ឋាន Stamford Bridge ។

គាត់បានប្រាប់ Sky Sports ថា «គាត់ត្រូវបានគេចាប់អារម្មណ៍ចង់បាន ដោយសារតែគាត់ជាកីឡាកររបស់ Crystal Palace ហើយគាត់ជាកីឡាកររបស់ Crystal Palace ដ៏ល្អម្នាក់។ គ្មានហេតុផលណាដែលមិនពេញចិត្តគាត់នោះទេ។ វាមិនអាចទៅរួចទេក្នុងការស្មើជាមួយ Chelsea ប្រសិនបើមនុស្សគ្រប់គ្នាមិនប្តេជ្ញាចិត្ត 100 ភាគរយ។ វាគឺជាការសម្រេចចិត្តរបស់ក្លឹប ថាតើឲ្យគាត់បន្តស្នាក់នៅ ឬចាកចេញ យើងនឹងឃើញមានអ្វីកើតឡើង»៕