ក្រុមបិសាចក្រហម Manchester United ត្រៀមលក់កីឡាករ Tyrell Malacia ទៅ AS Roma នៅរដូវក្ដៅនេះបើយោងតាមលោក Fabrizio Romano។
Malacia គឺមិនស្ថិតក្នុងក្រសែភ្នែករបស់លោក Ruben Amorim ទៀតនោះទេ ហើយស្ទើរតែមិនមានឱកាសដែលកីឡាករទទួលបានម៉ោងប្រកួតនៅ Old Trafford នៅរដូវក្តៅនេះទេ។
ប្រធានបទនៃការផ្ទេររបស់ Malacia បានកើតឡើងអំឡុងពេលការចរចារបស់បិសាចក្រហមជាមួយនឹងក្រុម Serie A ជុំវិញការផ្ទេររបស់ Jadon Sancho ៕







