ក្លឹបពីរនៅអង់គ្លេសកំពុងខិតខំនាំយក Luiz មកPremier League វិញ

0

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹង Forest និង Everton ប៉ុន្តែការចាកចេញពី Juventus កំពុងតែពិបាក។ ទោះជាយ៉ាងណាក៏ដោយបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្រុមរបស់លោក Nuno Espirito Santo កំពុងស្ថិតក្នុងដំណើរការព្យាយាមចុះហត្ថលេខាលើ Luiz រួមជាមួយនឹង Rico Lewis របស់ Manchester City ។

កីឡាករ Luiz បានផ្ទេរពីក្លឹប Aston Villa ទៅ Juventus ក្នុងតម្លៃខ្លួន ៥០លានអឺរ៉ូកាលពីឆ្នាំមុន ប៉ុន្តែការផ្លាស់ប្តូរនេះមិនបានទទួលភាពជោគជ័យសម្រាប់កីឡាករនោះទេ។

ខ្សែបម្រើរូបនេះបានបញ្ចប់ការផ្ទេរ «គូស្នេហ៍» តែមួយគត់ជាមួយ Lehmann ទៅកាន់ក្លិបយក្សអ៊ីតាលី ប៉ុន្តែអ្នកទាំងពីរលែងនៅជាមួយគ្នាទៀតហើយ។ កីឡាការនីសញ្ជាតិស្វីសទើបតែបានការចូលរួមជាមួយក្រុម Como ហើយឥឡូវនេះ Luiz អាចនឹងត្រលប់ទៅ Premier League វិញ៕