ក្លឹប Real Betis រក្សាអាវដែល Antony ពេញចិត្ត

0

ក្លឹប Real Betis នៅតែចង់ចុះហត្ថលេខាលើកីឡាករ Antony ពី Manchester United ហើយបានទុកលេខអាវដែលកីឡាករពេញចិត្តសម្រាប់គាត់ផងដែរ។

បច្ចុប្បន្ននេះ គ្មានកីឡាករណាម្នាក់ពាក់អាវលេខ៧ របស់ Real Betis នោះទេ អាវ Antony បានពាក់ជាមួយនឹងភាពជោគជ័យជាច្រើនក្នុងអំឡុងពេលខ្ចីជើងពី Man Utd នៅពាក់កណ្តាលទីពីរនៃរដូវកាលមុន។

បើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាវា​នឹង​នៅ​តែ​ជា​ករណី​ដដែល ដោយ​គ្មាន​គ្មានកីឡាករណា​មួយ​ក្នុង​ក្រុម​ដំបូង​បច្ចុប្បន្ន​នឹង​ប្ដូរ​ទៅ​ពាក់អាវលេខនេះ​នោះ​ទេ៕