ប្រសិន Ederson ចាកចេញ នោះក្លឹប Man City នឹងយកម្នាក់នេះមកជំនួស

0

ដូចដែលបានរាយការណ៍ជាលើកដំបូងដោយអ្នកកាសែត Fabrice Hawkins ក្លឹប Manchester City ចាប់អារម្មណ៍ទៅលើអ្នកចាំទីដែលអ្នកឈ្នះពានរង្វាន់ Champions League កីឡាករ Gianluigi Donnarumma ។ ពួកគេក៏បានចូលទៅជិតកីឡាករអ៊ីតាលីជាមួយនឹងការផ្តល់ជូនមួយ ហើយការបញ្ចុះបញ្ចូលអ្នកការពារសំណាញ់ទីរូបនេះ នឹងមិនមែនជាបញ្ហាធំសម្រាប់ក្លឹបយក្សអង់គ្លេស ខណៈដែលគាត់ចង់ចាកចេញពី PSG មុនពេលទីផ្សារបិទ។

លោក Fabrizio Romano បន្ថែមថា PSG ទំនងជាទាមទារតម្លៃក្នុងតំបន់ 50 លានអឺរ៉ូ ហើយតម្លៃនេះហាក់ដូចជាខ្ពស់ពេកសម្រាប់ក្លឹបមេឃខៀវ ទោះជាយ៉ាងណាក៏ដោយ ជំហររបស់ពួកគេអាចផ្លាស់ប្តូរបាន ប្រសិនបើ Ederson ត្រូវបានលក់។ លោក Romano ក៏​បាន​អះអាង​ដែរ​ថាក្លឹប Galatasaray បាន​ខិត​ចូល​ទៅ​កាន់ Man City ជា​ផ្លូវ​ការ​ជាមួយ​នឹង​ការ​ផ្តល់​ជូន Ederson ដែល​នៅ​តែ​ជា​គោលដៅ​សំខាន់​សម្រាប់​ក្រុម​យក្ស​តួកគី៕