Lewandowski និយាយពីអនាគតរបស់ខ្លួនជាមួយ Barcelona

0

កីឡាករ Robert Lewandowski បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនទាន់ត្រៀមខ្លួនជាស្រេច ដើម្បីដើរចេញពីក្លឹប Barcelona នោះទេ ដោយគាត់បានច្រានចោលនៅសំណើរពីខាងអារ៉ាប៊ីសាអូឌីត និងកំណត់គោលដៅរបស់គាត់យ៉ាងមុតមាំក្នុងការបន្តអាជីពរបស់គាត់នៅក្លឹបយក្សកាតាឡាន់។

ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​រូប​នេះ​ប្ដេជ្ញា​ថា​នឹងស្នាក់រហូតដល់ផុតកុងត្រាបច្ចុប្បន្នរបស់គាត់ ហើយ​អាច​នឹង​បន្ត​វា​ទៀត បើ​ទោះ​បី​ជា​ត្រូវ​បានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់មជ្ឈិមបូព៌ា​ ដោយទទួលបានប្រាក់ឈ្នួលយ៉ាងច្រើនក៏ដោយ៕