Home ព័ត៌មានកីឡា លោក Arteta និយាយពីការបន្ថែមកីឡាករចំណូលថ្មី

លោក Arteta និយាយពីការបន្ថែមកីឡាករចំណូលថ្មី

0

ក្លឹប Arsenal បានចំណាយប្រាក់ ១៩០លានផោនរួចហើយនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែ Mikel Arteta សារភាពថាពួកគេកំពុង «សម្លឹងមើលជម្រើស» ផ្សេងទៀតមុនពេលទីផ្សារដោះដូរបិទ។

លោក Arteta បានណែនាំអំពីការបន្ថែមកីឡាករថ្មីទៀត ដោយបុរសសញ្ជាតិអេស្ប៉ាញបានប្រាប់អ្នកយកព័ត៌មានក្រោយទទួលបានជ័យជម្នះ ៣-០ លើ Athletic Club ក្នុងពានរង្វាន់ Emirates Cup ប្រចាំឆ្នាំថា «តោះមើលថាមានអ្វីកើតឡើង ទាក់ទងនឹងកីឡាករដែលមាននៅក្នុងក្រុមនាប៉ុន្មានសប្តាហ៍ខាងមុខ។ ប៉ុន្តែយើងកំពុងសម្លឹងមើលជម្រើសយ៉ាងសកម្ម។ ដូច្នេះហើយ មានកីឡាករមួយចំនួនដែលត្រូវចាកចេញ ប្រហែលជានឹងមានអ្វីកើតឡើង»៕

Previous articleលោក Eddie Howe បញ្ជាក់ពីអនាគតរបស់ Isak
Next articleកីឡាករ Calvert-Lewin នឹងជួបពិភាក្សាជាមួយ Man Utd ដោយផ្ទាល់