យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានឱ្យដឹងថាក្លឹប Bayern បានធ្វើការសាកសួរអំពី Jackson ដែលត្រូវបានវាយតម្លៃដោយ Chelsea ក្នុងម្លៃ ៦៥លានអឺរ៉ូ។
ពួកគេបន្ថែមថាខាងក្លឹប Newcastle មានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលពួកគេសម្លឹងរកការជំនួសដ៏មានសក្តានុពលសម្រាប់ខ្សែប្រយុទ្ធ Alexander Isak ។
ទោះជាយ៉ាងណាក៏ដោយលោក Max Eberl បានច្រានចោលការផ្លាស់ប្តូរសម្រាប់ Jackson នៅពេលដែលត្រូវបានសាកសួរលើការរំពឹងទុកបន្ទាប់ពីក្រុមរបស់គាត់ឈ្នះក្រុម Tottenham ក្នុងការប្រកួតលក្ខណៈមិត្តភាព។
គាត់បានប្រាប់អ្នកយកព័ត៌មានថា៖ «មិនប្រាកដទេ ខ្ញុំមិនដែលនិយាយជាមួយគាត់ទេ”។ គាត់បានបន្តទៀតថា គាត់ «សប្បាយចិត្តខ្លាំងណាស់» ជាមួយក្រុមបច្ចុប្បន្នរបស់គាត់ ប៉ុន្តែនៅពេលដែលបានសារភាពថា «នៅសល់ជិត 4 សប្តាហ៍ទៀត ដូច្នេះអ្នកមិនអាចបដិសេធអ្វីទាំងអស់។ យើងនឹងឃើញអ្វីដែលកើតឡើង និងអ្វីដែលកំពុងកើតឡើងនៅជុំវិញយើង»៕







