ក្លឹប Chelsea មិនព្រមទម្លាក់តម្លៃខ្លួន Felix ប៉ុន្តែថែមទាំងតម្លើងតម្លៃបន្ថែមទៀត

0

ក្លឹប Chelsea បានចំណាយ ៥៤លានអឺរ៉ូក្នុងការនាំយកកីឡាករ Joao Felix មកពីក្លឹប Atletico Madrid កាលពីឆ្នាំទៅ ខណៈដែលការពិភាក្សាកាន់តែតានតឹងជាមួយ Benfica ជុំវិញការវិលត្រឡប់ដ៏មានសក្តានុពលសម្រាប់កីឡាករវ័យ ២៥ឆ្នាំ។

នេះបើយោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាក្លឹប Benfica បានផ្តល់នៅសំណើរតម្លៃ ២៧លានអឺរ៉ូ គឺចំនួន ៥០% នៃសិទ្ធិរបស់ Felix ដែលនឹងគ្រប់គ្រាន់ដើម្បីឱ្យ Chelsea គោរពតាមច្បាប់ប្រាក់ចំណេញនិងនិរន្តរភាព (PSR) ប៉ុន្តែក្លឹបនៅទីក្រុងឡុងដ៍កំពុងទាមទារបន្ថែម ១៣លានអឺរ៉ូ ដើម្បីធានាភាគរយបន្ថែមទៀតនាពេលអនាគត។ នោះក្លឹប Benfica នឹងត្រូវចំណាយសរុបដល់ទៅ ៤០លានអឺរ៉ូ ដែលវាត្រូវបានចាត់ទុកថាខ្ពស់ពេកសម្រាប់ក្លឹប៕