កីឡាករ Luke Shaw ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាក​ចេញ​ពី Man Utd

0

កីឡាករ Luke Shaw ត្រូវ​បាន​រាយការណ៍​ថា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាក​ចេញ​ពី Manchester United ដោយសារ​ការ​ភ័យ​ខ្លាច​ទាក់​ទង​នឹង​ពេលវេលានៅលើទីលាន ខណៈការផ្ទេរទៅកាន់ អារ៉ាប៊ីសាអ៊ូឌីត​កំពុងត្រូវបាន​ពិចារណា។

ហើយបើយោងតាមការចេញផ្សាយរបស់​ The Sun បានអោយដឹងថាកីឡាករ Shaw ត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកឱកាសនៅកន្លែងផ្សេង។

វាត្រូវបានអះអាងថាមានការចាប់អារម្មណ៍លើខ្សែការពារវ័យ ៣០ឆ្នាំត្រូវបានបង្ហាញដោយក្រុមនៅក្នុង Saudi Pro League ហើយសម្រាប់រឿងប្រាក់ឈ្នួល ១៥០,០០០ផោនក្នុងមួយសប្តាហ៍របស់គាត់ គឺមិនមែនជាបញ្ហានោះទេ៕