Home ព័ត៌មានកីឡា ក្លឹប Dortmund បានចូលពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Brighton

ក្លឹប Dortmund បានចូលពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Brighton

0

យោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Dortmund បានចូលពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Brighton។

កីឡាករវ័យ ២០ឆ្នាំសញ្ជាតិអាហ្សង់ទីន ដែលបានចំណាយពេលខ្ចីជើងកាលពីរដូវកាលមុននៅក្លឹប Leicester កំពុងស្ថិតក្រោមការពិចារណាសម្រាប់ការផ្ទេរមួយ ខណៈដែល Dortmund បង្កើនការស្វែងរកកីឡាករដែលមានគំនិតច្នៃប្រឌិតបន្ទាប់ពីការផ្ទេរយកកីឡាករ Ethan Nwaneri របស់ Arsenal ត្រូវបរាជ័យ។

ក្លឹប Lyon ក៏បានបើកការចរចាសម្រាប់កីឡាករ Facundo Buonanotte ដោយធ្វើអោយមានការប្រយុទ្ធគ្នារវាក្លឹបនៅ Bundesliga និង Ligue 1។ ក្រុមទាំងពីរបានទាក់ទងជាមួយអ្នកតំណាងរបស់កីឡាករ ហើយ Brighton កំពុងវាយតម្លៃជម្រើសរបស់ពួកគេ ខណៈដែលការពិភាក្សាកំពុងដំណើរការ៕

Previous articleកីឡាករ Victor គ្រោងនឹងចូលរួមជាមួយក្លឹបនៅព័រទុយហ្គាល់
Next articleកីឡាករ Sterling អាចនឹងទៅលេងក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការរបស់ Man Utd