Home ព័ត៌មានកីឡា ក្លឹប Chelsea ដាក់គោលដៅលើកីឡាករ ២នាក់បន្ថែមទៀត

ក្លឹប Chelsea ដាក់គោលដៅលើកីឡាករ ២នាក់បន្ថែមទៀត

0

យោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Chelsea នៅតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Rogers និង Garnacho នៅរដូវក្តៅនេះពីក្លឹប Aston Villa និង Manchester United រៀងៗខ្លួន ទោះបីជាពួកគេកំពុងតាមប្រមាញ់កីឡាករ Xavi Simons ក៏ដោយ។

ក្រុមតោខៀវបានចំណាយ ២១២លោនផោនរួចមកក្នុងការចុះហត្ថលេខាលើកីឡាករថ្មីនៅក្នុងទីផ្សារដោះដូរនេះ ដោយរួមមានការផ្ទេរយកកីឡាករ Liam Delap, Jamie Gittens, Joao Pedro និង Willian Estevao។

ពួកគេកំពុងបន្តពិភាក្សាជាមួយ RB Leipzig លើកិច្ចព្រមព្រៀងតម្លៃ ៦០លានផោនសម្រាប់កីឡាករ Simons ហើយក៏មានការចាប់អារម្មណ៍លើខ្សែការពារ Jorrel Hato របស់ Ajax ផងដែរ៕

Previous articleក្លឹបនៅព័រទុយហ្គាល់ កំពុងព្យាយាមចុះហត្ថលេខាលើ João Félix
Next articleកីឡាករ Victor គ្រោងនឹងចូលរួមជាមួយក្លឹបនៅព័រទុយហ្គាល់