កីឡាករ Mateo Retegui បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបនៅអារ៉ាប៊ីសាអូឌីត

0

កីឡាករ Mateo Retegui បានបញ្ចប់ការផ្ទេរពីក្លឹប Atalanta ទៅកាន់ក្រុម Al-Qadsiah អារ៉ាប៊ីសាអូឌីត បន្ទាប់ពីទើបតែបានលេងតែមួយរដូវកាលក្នុង Serie A។

ខ្សែប្រយុទ្ធអ៊ីតាលីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំដោយជំនួសកន្លែង Aubameyang ក្នុងតំបន់ប្រយុទ្ធរបស់ក្រុមនៅ Saudi Pro League ។

នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានឱ្យដឹងថា Atalanta នឹងទទួលបានប្រាក់សរុបចំនួន ៨០លានអឺរ៉ូ រួមទាំងតម្លៃថេរចំនួន ៦៥លានអឺរ៉ូ ខណៈដែល Retegui ត្រូវបានគេរាយការណ៍ថានឹងរកបាន ២០លានអឺរ៉ូក្នុងមួយរដូវកាល៕