ក្លឹបអនុញ្ញាតឲ្យ Hojlund ចាកចេញ ប៉ុន្តែមានលក្ខខ័ណ្ឌ

0

យោងតាមការចេញផ្សាយរបស់ Calciomercato បានឱ្យដឹងថា Manchester United បើកចំហក្នុងការបញ្ជូន Rasmus Hojlund ចេញក្នុងលក្ខខ័ណ្ឌខ្ចីជើង ប៉ុន្តែទាមទារឱ្យមានការដាក់បញ្ជូលនៅកាតព្វកិច្ចទិញផ្តាច់នៅក្នុងកិច្ចសន្យាខ្ចីជើង។

បិសាចក្រហមដឹងពីការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងតំបន់ខាងមុខរបស់ពួកគេនៅរដូវកាលក្រោយ ជាមួយនឹងការចុះហត្ថលេខារបស់ Matheus Cunha និង Bryan Mbeumo ហើយមិនចង់ឱ្យរឿងនេះបញ្ឈប់ការអភិវឌ្ឍន៍របស់ Rasmus Hojlund នោះទេ។

ដូច្នេះហើយ ក្លឹបបានសម្រេចចិត្តពិនិត្យមើលឡើងវិញនូវជំហររបស់ពួកគេ ដោយគ្រាន់តែពិចារណាលើដំណោះស្រាយអចិន្ត្រៃយ៍ប៉ុណ្ណោះ៕