Home ព័ត៌មានកីឡា កីឡាករ Rashford អាចនឹងធ្វើឲ្យក្លឹប Fenerbahce ខកចិត្ត

កីឡាករ Rashford អាចនឹងធ្វើឲ្យក្លឹប Fenerbahce ខកចិត្ត

0

ក្លឹប Fenerbahce បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចំណាយ ៤០លានអឺរ៉ូដើម្បីចុះហត្ថលេខាលើកីឡាករ Marcus Rashford ប៉ុន្តែប្រឈមនឹងការខកចិត្តក្នុងការតាមប្រមាញ់កីឡាកររបស់ក្រុម Manchester United ។

បើយោងតាមការចេញផ្សាយរបស់ beIN Sports បានអោយដឹងថាក្លឹប Fenerbahce បានត្រៀមខ្លួនរួចជាស្រេចដើម្បីជម្រុញការផ្ទេរ Rashford ជាមួយនឹងសំណើរ ៤០លានអឺរ៉ូ ប៉ុន្តែពួកគេប្រឈមនឹងការខកចិត្តក្នុងការប៉ុនប៉ងនេះ។

របាយការណ៍បានណែនាំថាខ្សែប្រយុទ្ធរូបនេះបានបិទជម្រើសផ្សេងទៀតទាំងអស់ ប៉ុន្តែបើកសម្រាប់ Barcelona ប្រសិនជាគាត់នឹងចាកចេញពីក្លឹប Manchester United ខណៈដែលគាត់ព្យាយាមបញ្ចប់ការផ្លាស់ប្តូរទៅកាន់ទឹកដី Camp Nou ៕

Previous articleក្លឹប Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងអាយុ ១៧ឆ្នាំរបស់ក្លឹបនៅប្រេស៊ីល
Next articleមកដឹងពីលក្ខខណ្ឌក្នុងការលក់កីឡាករ Osimhen របស់ក្លឹប Napoli