ខ្សែបម្រើស្លាបរបស់ក្រុម Copenhagen ត្រៀមរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លឹប Barcelona

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែបម្រើស្លាបរបស់ក្រុម Copenhagen កីឡាករ Roony Bardghji ត្រៀមរួចរាល់ក្នុងការផ្ទេរទៅកាន់ក្លឹប Barcelona នៅរដូវក្តៅនេះ។

កីឡាករវ័យជំទង់រូបនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំដែលនឹងមានសុពលភាពរហូតដល់ឆ្នាំ២០២៩ ។ ភាគីកាតាឡានត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខនេះ៕