ក្លឹប Bournemouth មានទំនុកចិត្តក្នុងការផ្ទេរយកអ្នកចាំទីរបស់ក្រុមតោខៀវ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bournemouth មានទំនុកចិត្តក្នុងការបំពេញការផ្ទេរអ្នកចាំទី Petrovic របស់ Chelsea។

ក្លឹប Bournemouth ធ្លាប់មានកីឡាករ Kepa Arrizabalaga នៅចន្លោះដំបូងកាលពីរដូវកាលមុនក្នុងកិច្ចសន្យាខ្ចីជើង ប៉ុន្តែកីឡាករអេស្ប៉ាញរូបនេះបានផ្ទេរទៅ Arsenal ដែលធ្វើឱ្យអ្នកចាត់ការ Andoni Iraola ត្រូវការអ្នកការពារសំណាញ់ទីថ្មីម្នាក់។

កីឡាករ Petrovic ត្រូវ​បាននិយាយ​ថា​បាន​ទទួល​យក​ការ​ផ្ទេរមួយនេះ ហើយការជួបគ្នាចុងក្រោយនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខទៀត៕