ក្លឹប Man City បើកចំហរក្នុងការលក់ McAtee ស្របពេលមានក្លឹបច្រើនចាប់អារម្មណ៍

0

ក្លឹប Man City បើកចំហរក្នុងការលក់ McAtee នៅរដូវក្តៅនេះ ជាមួយនឹងក្លឹបនៅ Bundesliga ដែលរួមមាន Borussia Dortmund, Bayer Leverkusen, Eintracht Frankfurt, RB Leipzig និង Stuttgart សុទ្ធតែមានទំនាក់ទំនងជាមួយសមាជិកម្ចាស់ជើងឯក European Under-21 នាពេលថ្មីៗនេះ។

ការចាប់អារម្មណ៍របស់ Forest ក៏ត្រូវបានបញ្ជាក់ផងដែរ ហើយបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប City ទាមទារតម្លៃប្រមាណ ២៥លានផោន ដែលវាស័ក្តិសមនឹងអនុញ្ញាតអោយកីឡាករវ័យ ២២ឆ្នាំរូបនេះចាកចេញពីទឹកដី Etihad ៕