ខ្សែប្រយុទ្ធក្រុម Liverpool បើកចំហក្នុងការចូលរួមជាមួយក្រុមយក្សអាល្លឺម៉ង់

0

យោងតាមការចេញផ្សាយរបស់ Christian Falk បានអោយដឹងថាខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Luis Diaz ត្រូវបានរាយការណ៍ថាបើកចំហក្នុងការចូលរួមជាមួយក្រុម Bayern Munich។

ម្ចាស់ជើងឯកអាឡឺម៉ង់បានសាកល្បងទាក់ទងជាមួយក្លឹប Liverpool រួចហើយជាមួយនឹងការដេញថ្លៃដំបូង ប៉ុន្តែសំណើនោះត្រូវបានបដិសេធដោយគណៈគ្រប់គ្រង់របស់ Anfield ។

បច្ចុប្បន្ន Liverpool មិន​ចង់​ចែកផ្លូវ​ជាមួយ​កីឡាករ​សញ្ជាតិកូឡុំប៊ី​រូប​នេះ​ដែល​នៅស្ថិត​ក្រោម​កិច្ចសន្យា​ជាមួយក្លឹប ហើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ផ្នែក​សំខាន់​មួយ​នៃ​ក្រុម​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី Arne Slot៕