ក្លឹប Bayern Munich អាចនឹងសម្រេចចិត្តមិនចុះហត្ថលេខាលើអ្នកជំនួស Jamal Musiala ដែលរងរបួស ខណៈមិនទាន់ឈានដល់កិច្ចព្រមព្រៀងសម្រាប់ Luis Diaz និង Nick Woltemade នៅឡើយទេ។
ហើយបើយោងតាមការចេញផ្សាយរបស់ Sky បានអោយដឹងថាក្លឹប Bayern មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ីក្នុងលក្ខខណ្ឌផ្ទាល់ខ្លួននៅឡើយទេ ខណៈដែលការផ្ទេររបស់ពួកគេសម្រាប់ Woltemade កំពុងជាប់គាំង ដោយសារក្លឹបមិនទាន់ដាក់សំណើទៅ Stuttgart ៕







