ក្លឹប Liverpool សង្ឃឹមថានឹងចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេសនៅរដូវក្តៅនេះ

0

ក្លឹប Liverpool ត្រូវបានផ្តល់ការលើកទឹកចិត្តក្នុងការតាមប្រមាញ់កីឡាករ Marc Guehi បន្ទាប់ពីក្លឹប Crystal Palace បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការផ្ទេរយកខ្សែការពារម្នាក់។

ក្លឹប Liverpool សង្ឃឹមថានឹងចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេសនៅរដូវក្តៅនេះ ហើយវាត្រូវបានជម្រុញដោយក្លឹប Crystal Palace ដែលបានធ្វើកិច្ចព្រមព្រៀងជាមួយ Sporting ដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាល Ousmane Diomande ។

នេះបើយោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាក្លឹបឈ្នះពាន FA Cup នឹងចំណាយប្រាក់ ៤៧លានផោនក្នុងការផ្ទេរយកខ្សែការពារវ័យ​ ២១ឆ្នាំរូបនេះ៕