ក្លឹប AC Milan ខិតជិតបញ្ចប់ការផ្ទេរកីឡាករពីក្លឹប Torino

0

ក្លឹប AC Milan ខិតជិតបញ្ចប់ការផ្ទេរកីឡាករ Samuele Ricci លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ពីក្លឹប Torino ខណៈដែលការធ្វើតេស្តសុខភាពត្រូវបានកំណត់ពេលវេលានៅសប្តាហ៍ក្រោយ។

នេះបើយោងតាមការចេញផ្សាយរបស់ ​​Calciomercato បានអោយដឹងថាកីឡាករ Ricci បានយល់ព្រមលើកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយ Milan ខណៈដែលជម្រើសក្នុងការបន្តនៅរដូវកាលទី៥។

កិច្ចព្រមព្រៀងនេះ គឺកីឡាករទទួលបានប្រាក់ឈ្នួល ២.៥លានអឺរ៉ូ ខណៈក្លឹប Torino នឹងទទួលបានកញ្ចប់ផ្ទេរតម្លៃ ២៥លានអឺរ៉ូ៕