កីឡាករ Jhon Duran គ្រោងនឹងចាកចេញពី Al-Nassr

0

កីឡាករ Jhon Duran គ្រោងនឹងចាកចេញពី Al-Nassr ក្រោយពីមកចូលរួមទើបតែបាន ៦ខែប៉ុណ្ណោះ ជាមួយក្លឹបនៅ Saudi Pro League ក្នុងការផ្លាស់ប្តូរតម្លៃ ៧០លានផោនពី Aston Villa ។

ទោះបីជាស៊ុតបញ្ចូលទីបានច្រើនគ្រាប់ និងភ្ជាប់ទំនាក់ទំនងជាមួយ Cristiano Ronaldo ក៏ដោយ ក៏ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយក្លឹប Fenerbahce របស់ Jose Mourinho ក្នុងលក្ខខ័ណ្ឌខ្ចីជើង ខណៈដែល Al-Nassr ត្រូវធ្វើការផ្លាស់ប្តូរនៅរដូវក្តៅនេះ បន្ទាប់ពីរដូវកាលដែលគ្មានពានរង្វាន់របស់ពួកគេ។

ឥឡូវនេះ Duran ហាក់ដូចជាជិតនឹងចូលរួមជាមួយ Fenerbahce ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាល ដូចដែលការចេញផ្សាយរបស់លោក Fabrizio Romano។ លោក Mourinho បានជំរុញយ៉ាងខ្លាំងក្នុងការនាំយកកីឡាករវ័យ ២១ឆ្នាំទៅកាន់ទីក្រុង Istanbul ។ The Special One ជឿជាក់ថាខ្សែប្រយុទ្ធរូបនេះអាចជាផ្នែកសំខាន់នៃក្រុមរបស់គាត់ក្នុងការកសាងឡើងវិញ៕